- ដោយសារតែសព្វថ្ងៃនេះនៅក្នុងបណ្តាញសង្គម Facebook មានការយករូបភាពរបស់ ថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជា Account Fakes ដូចនេះ
សូមជម្រាបជូនដំណឹងដល់សាធារណៈជន ជាពិសេសយុវជន សូមចូលរួមផ្តល់ដំណឹងចំពោះជនទាំងឡាយណាដែលយកឈ្មោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅបង្កើត បង្ហោះរូបភាពអាសអាភាស និងព័ត៌មានបំភ្លៃមិនពិត អាក្រក់ ដែលធ្វើអោយប៉ះពាល់ដល់ កិត្តិយសរបស់សម្តេចប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។
សូមផ្តល់ជា ឈ្មោះ អាស័យដ្ឋាន (Name, Web link address) ហើយផ្ញើរមកកាន់ Facebook inbox ក្នុងចំណងជើងដាក់ថា (Topic) Fake Accounts.
ចំពោះជនទាំងឡាយណាដែលកំពុងក្លែងយកឈ្មោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីទៅប្រើប្រាស់ក្នុងគោលបំណងនិងទិសដៅអាក្រក់ដោយគ្មានការអនុញ្ញាត នឹងទទួលខុសត្រូវចំពោះមុខច្បាប់។ អ្នកដែលកំពុងប្រើប្រាស់ Account Fake ទាំងអស់ត្រូវលុប (Delete/Deactivate) ជាបន្ទាន់។ សូមអរគុណ ៕
***(សូមជួយ Share បន្តអោយបានដល់អ្នកប្រើប្រាស់ Facebook ទាំងអស់គ្នា ព្រោះនេះជាដំណឹងល្អ សម្រាប់ពលរដ្ឋល្អដែលមានការទទួលខុសត្រូវខ្ពស់)***