Quantcast
Channel: khmerlou_khmer – KH LOUNGE
Viewing all articles
Browse latest Browse all 43

លោក យាយ ណយ សំណាង ពោលទាំងអស់សង្ឃឹមក្នុងជីវភាពខ្វះមុខខ្វះក្រោយថែមទាំងមានចៅកំព្រាចំនួន7នាក់ក្នុងបន្ទុកទៀត

$
0
0

ភ្នំពេញ: បងប្អូនជាច្រើនធ្លាប់ស្គាល់សិល្បះការិនីជើងចាស់គឺលោកយាយណយ សំណាង តាមរយះការសំដែង កំប្លែង អាយ៉ៃ មហោរី និងថែមទាំងមានការទួលប្រជាប្រិយភាពលើវិថីសិល្បៈពីសំណាក់ប្រជាជនទៀតផង។
image
តារាជើងចាស់ រូបនេះ តែមានវាសនាចារមកមិនដូចឈ្មោះសោះ។ លោកយាយ ណយ សំណាង មកដល់ឥឡូវនេះគាត់មានវ័យ 72 ឆ្នាំ ដែលជ្រកតែក្រោមដំបូលជួលគេ នឹង មានភាពខ្វះខាត់ច្រើនក្នុងជីវភាពរស់នៅជាប្រចាំ។
ពេលនេះក្នុងរូបកាយរបស់គាត់កំពុងញាំញីទៅដោយជំងឺគ្មានស្រាកស្រាន្ដ ។ សិល្បការិនីវ័យ 72 ឆ្នាំ សព្វថ្ងៃត្រូវចាំបាច់ដោះស្រាយបន្ទុកចិញ្ចឹមចៅកំព្រាចំនួន 7 នាក់ទៀត។មើលឃើញពីភាពកម្សត់ក្នុងជីវិតចុងក្រោយកំពុងញាំញីទៅដោយជំងឺជាច្រើនមុខដូចជា លើសឈាម ខ្វះជាតិស្ករ ខ្សោយបេះដូង នៅប្រឹងទាំងដង្ហើមត្រដរខ្យល់ ព្រោះនៅអាល័យចៅៗប្រុសកំព្រាចំនួន 7 នាក់ លោក យាយ ណយ សំណាង ក៏ត្រូវបានក្រុមការងារនៃសមាគមសិល្បៈ និង ព្រះសង្ឈនាម នាគមុនីសត្ថាសុខុមោ នី សុវណ្ណមុនីរ៉េត ទីប្រឹក្សាសម្តេចសង្ឃ នន្ទ ង៉ែត មេកុដលេខ 24 នៅវត្តនាគវ័ន បរិច្ចាគទានដូចជាសម្ភារបរិភោគ និង ថវិកា មួយចំនួនដែលអាចឲ្យលោកយាយ និងចៅៗកំព្រាដើម្បីយកទៅដោះស្រាយជីវភាពបានមួយគ្រាៗដែរ។
នៅចំពោះមុខម្ចាស់ទានមនុស្សធម៌ និងទានដែលរៀបចំពោរពាស បន្ទាប់ពីការថ្លែងឲ្យពរគ្រប់គ្នាថា «សូមឲ្យលោយយាយ ណយ សំណាង ឆាប់ជាសះស្បើយពីជំងឺ និងបានបន្ដការងារសិល្បៈ ចិញ្ចឹមចៅៗកំព្រានៅពេញផ្ទះ» និងបន្តរសំឡេងឧកញ៉ា ទុំ សារុត ហៅ នាយ ឃ្លោក «សូមឲ្យម៉ែណាង សូមសំណាងដូចឈ្មោះនោះ» បានធ្វើឲ្យលោកយាយ ណយ សំណាង ពោលពាក្យអរគុណទាំងអារម្មណ៍ក្តុកក្តួលរហូតដួលសន្លប់នៅកណ្តាលហ្វូងមនុស្សចិត្តបុណ្យ និងបន្សល់ទុក្ខនូវរូបភាពរឹតតែសង្វេគសម្រាប់កែវភ្នែកម្ចាស់ទាន។
image

image
ក្រៅពីវ័យជរាហើយមានរោគាច្រើន លោក យាយក៏មានចៅប្រុស 7 នាក់ក្នុងបន្ទុកទៀត។ ក្រោយពីសន្លប់នោះជាមួយទឹកមុខស្រពាប់ស្រពោន សំឡេងខ្សោយៗ លោក យាយ ណយសំណាង បន្លឺមួយៗថា៖ «រំភើបពេកឮពាក្យសម្ដីកូនក្មួយជូនពរ សុខភាពក៏ខ្សោយផងនោះ ក៏ស្រឺតអ៊ីចឹងទៅ»។
បន្ដពីសម្ដីនេះ លោកយាយប្រាប់ទៀតថា៖«តែអ៊ីចឹង រាល់ថ្ងៃក៏អ៊ីចឹងដែរ មានអ្វីរំភើប ឬភ្ញាក់ផ្អើលនោះក៏ស្រឺតទៅភ្លាមអ៊ីចឹងហើយបានទៅសិល្បៈមិនកើតហ្នឹង។តែចិត្តនោះគឺចង់ណស់ ព្រោះជីវិតនេះវាចាស់ តែនៅចៅៗរហង់ 7 នាក់ទៀត នៅចាំផ្ទះដូចកូនចាបចាំមេនាំចំណីយកទៅបញ្ចុក»។
រំឭកពីខ្សែជីវិតក៏កាន់តែកម្សត់ ជីវភាពគ្រួសារក៏កាន់តែធ្លាក់ដុនដាប់ វេចបង្វេចដើរជួលតែផ្ទះគេជ្រកក្តៅភ្លៀងរងាយប់ថ្ងៃនោះ លោកយាយ ពោលប្រាប់ថា៖ «ក្រោយពីស្វាមីជាតន្ត្រីករភ្លេងប្រពៃណីបានស្លាប់បាត់បង់ជីវិត ៣ ឆ្នាំ ជាអកុសលកូនប្រុសច្បងដែលជាអ្នករាំ ប្រចាំក្រុម លោក ខេមរៈ សិរីមន្ដ បានស្លាប់ទៀតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងបន្សល់ទុកនូវបន្ទុកដ៏ធ្ងន់គឺកូនៗមកឲ្យខ្ញុំមើលថែដល់ទៅ 7 នាក់ទៀត»។
ពោលរំឭកដល់វ័យជ្រាលជ្រេយាយីដោយរោគាច្រើនមុខ មិនអាចលៃលករកពេល ទៅសម្តែងបានច្រើនដូចមុនទេរកប្រាក់ចិញ្ចឹមចៅៗបាននោះ លោក យាយ ណយ សំណាង បារម្ភថា៖ «បើទោះជាស្លាប់ទៅ សូម្បីតែចៅៗកំព្រាទាំង 7 នាក់ក៏នៅពុំទាន់ធំពេញវ័យ នឹងអាចចិញ្ចឹមខ្លួនរស់នៅឡើយ»។
លោក យាយ ណយ សំណាង សព្វថ្ងៃរស់នៅផ្ទះជួលតំបន់ បឹងទំពុន រួមជាមួយនឹងសាច់ញាតិមួយគ្រួសារផ្សេងទៀតក្នុងតម្លៃ ១៨០ ដុល្លារ ដែលលោក យាយត្រូវចេញថ្លៃផ្ទះ ៨០ ដុល្លារ។
ថ្លែងពីកូនប្រុស វណ្ណា ស័ក្តិ តារាចម្រៀងប្រចាំផលិតកម្មអឹម ជាជំហរជួយគ្រួសារដែរនោះ យាយ ណយ សំណាង បញ្ជាក់ថា៖ «ចំណូលពីការច្រៀងរបស់កូនប្រុសមិនទៀងទាត់ដែរ ហើយពេលនេះក៏មិនរំពឹងថាចំណូលពីកូននោះ អាចយោងជីវិតគ្រួសារឲ្យរួចផុតពីជីវិតស្ទើរសូន្យ តត្រុកដើរជួលផ្ទះគេនេះបានទេ»៕
ប្រភព: បណ្ដាញសង្គម


Viewing all articles
Browse latest Browse all 43

Trending Articles