សូមបងប្អូនជនរួមជាតិ ទស្សនាខ្សែភាពយន្ដមួយនេះ រៀបចំ និងតាក់តែង ដោយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលបង្ហាញពីការបាត់បង់ទឹកដី កម្ពុជាក្រោម ប្រមាណ ២០០ ឆ្នាំមុន។
ខ្សែភាពយន្ដនេះ ថតនៅប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំ ១៩៩១ ហើយបានយកមកបញ្ចាំងលើកទីមួយ ហើយតែម្តងគត់ នៅប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩៣ គឺ ១ ថ្ងៃប៉ុណ្ណោះ មុនថ្ងៃបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ១៩៩៣។ នៅពេលនោះ ប្រជារាស្ត្រខ្មែរបានចាប់អារម្មណ៍យ៉ាងខ្លាំង ពីខ្លឹមសារនៃខ្សែភាពយន្តនេះ។
ខ្សែភាពយន្តនេះ មានចំណងជើង “ខ្ញំុអស់បានឃើញលោកទៀតហើយ ឱ! កម្ពុជា ជាទីស្រឡាញ់”។ ជាភាសាបារាំង គឺ “Je ne te verrai plus jamais, o mon bien-aimé Kampuchea”.
↧
ខ្ញុំអស់បានឃើញលោកទៀតហើយ ឳ!កម្ពុជាជាទីស្រឡាញ់ | khmer movie full
↧